នាព្រឹកថ្ងៃចន្ទ អង្គារ ១,២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងថ្ងៃទី ១២ ១៣ខែឧសភា ឆ្នាំ២០២៥
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្ដីពី នីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅខេត្តសៀមរាប។
អង្គសិក្ខាសាលានេះក៏បានទទួលបានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធដូចជា គណៈអភិបាលខេត្ត ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មន្ត្រីរដ្ឋបាលខេត្ត លោក លោកស្រី នាយក នាយិកា ប្រធានមណ្ឌលសុខភាពនៃ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ អភិបាល សរុបប្រមាណជាង ៦៥០នាក់។